ទំនប់បង្ហៀទឹកបឹងដូនទយ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
គ្រាន់តែរដូវស្សាឈានចូលមកដល់ ប្រពលរដ្ឋទាំងចាស់ ទាំងក្មេងបាននាំគ្នាទៅលំហែរកាយ និង ងូតទឹកលេងនៅទំនប់បង្ហៀទឹកស្ពាន បឹងដូនទយ ជាប្រចាំ ។ ហើយអ្វីដែលគួរឱ្យចាប់អារម្ណ៍មនោះទឹកបឹង ដូនទយនេះមានផ្ទៃបឹងកាន់តែរីកធំនៅរដូវវស្សា ហើយមានខ្យល់អាកាសបរិសុទ្ធ ដែលជាទីមនោរម្យរបស់ភ្ញៀវទេសចរ ។
ទំនប់បង្ហៀទឹកបឹងដូនទយស្ថិតនៅភូមិបន្លាស្អិត ឃុំ ច្រេស ស្រុក ចន្ទ្រា ខេត្តស្វាយរៀងត្រូវបានកសាងឡើង ដោយអាជ្ញាធរដែនដី និង ក្រសួងធនធានទឹក និង ឧត្តុនិយមដើម្បីស្តុបទឹកបង្កបង្កើនផល វាមិនត្រឹមតែបានជាអាងស្តុកទឹកឱ្យប្រជាពលរដ្ឋអាចធ្វើស្រែប្រាំងបាននៅរដូវប្រាំងប៉ុណ្ណោះទេ តែវាក៏បានដើរតួនាទីដ៏សំខាន់បម្រើឱ្យវិស័យទេសចរណ៍ក្នុងស្រុកទៀតផង ។
កន្លងមកនៅតំបន់នេះគឺមានភាពស្ងប់ស្ងាត់ណាស់ ពុំមានមនុស្សអ៊ូអរនោះទេ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និង មន្ទីរធនធានទឹកខេត្តស្វាយរៀងបានស្ថាបនាស្ពាន និង ធ្វើទ្វារទឹកស្តុបទឹកព្រមទាំងបានធ្វើទំនប់អមសងខាងមកនោះ បានធ្វើឱ្យប្រជាពលរដ្ឋបានធ្វើដំណើរជុំវិញបឹងដូនទយធ្លងកាត់ទៅភូមិកំណើតរបស់ពួកគាត់ ៕
ដោយ៖សុថាត់