ទៅខេត្តកំពត កុំភ្លេចទៅលេងកោះឋានសួគ៌!
ដងព្រែកកំពត ក្លាយទៅជាកំណប់ទ្រព្យទេសចរណ៍ដ៏មហាសាលរបស់ ខេត្តកំពត ដែលនៅទីនោះបានធ្វើឱ្យអ្នករស់នៅតាមដងព្រែកកំពតរកបានចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍ ក៏ព្រោះតែទេសភាពដ៏ស្រស់ត្រគ្មានពីរនៅតាមដងព្រែកនោះ ចាប់ពីក្រុងកំពតរហូតដល់ ភាគខាងលើនៃតំបន់ទឹកឈូ ។
កោះឋានសួគ៌ ជារមណីយដ្ឋាន និង រីស៊ត មួយ ក្នុងចំណោម រមណីយដ្ឋាន និង រីស៊ត ជាច្រើន ដែលស្ថិតនៅតាមដងព្រែកកំពតនេះ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែនៅទីនោះមានទេសភាពស្រស់ស្អាត គួរជាទីទាក់ទាញ ។
នៅទីនោះ ភ្ញៀវទេសចរអាចញ៉ាំអាហារសមុទ្រដ៏ឆ្ងាញ់ពិសា ហើយជិះទូកកាយាកលេង តាមដងព្រែក ស្ទូចត្រី និង មើលអំពិលអំពែកពេលរាត្រីជាដើម ៕
ដោយ៖ សុថាត់