ទេសចរចាប់អារម្មណ៍ប្រាសាទក្រពុំឈូក
ប្រាសាទក្រពុំឈូក ស្ថិតនៅប្រហែល ១០០ ម៉ែត្រ ខាងកើតផ្លូវជាតិលេខ ៦២ ក្នុង ឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា ៤៥ គីឡូម៉ែត្រ ពី ទីរួមខេត្តព្រះវិហារ ។
ប្រាសាទក្រពុំឈូកនេះសាងសង់ ពីថ្មបាយក្រៀម និង ថ្មភក់ កសាងឡើងដោយព្រះបាទ ជ័យវរ្ម័នទី៤ (គ.ស៩២០-៩៤៤) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ តាមលំនាំរចនាបទបាយ័ន ។
បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណជា ១២ ម៉ែត្រ និង កំពែងព័ទ្ធជុំវិញ ស្ថិតនៅក្នុងលក្ខណ:ល្អបង្គួរ លើកលែងតែគុបុរ:ពីរនៅទិសខាងកើតគឺបាក់បែកស្ទើរទាំងស្រុង ព្រោះតែអំពើចោរកម្មបំផ្លិចបំផ្លាញលួចយកទាំងចម្លាក់ផ្តែរ និង អាទិទេពមួយចំនួនផងដែរ ។
សព្វថ្ងៃ ទោះបីជាប្រាសាទនេះ ស្ថិតនៅឆ្ងាយពីទីប្រជុំជនយ៉ាងណាក្តី ក៏ពេលនេះប្រាសាទក្រពុំឈូក ហាក់បីដូចជាបានទទួលនូវការអភិរក្សបានល្អជាងមុន ព្រោះផ្លូវទៅប្រាសាទក៏មិនពិបាកដូចមុនទៀតឡើយ ហើយភ្ញៀវទេសចរក៏បានទៅទស្សនាច្រើនឡើងៗដែរ ៕
ដោយ៖សុថាត់