២០ សន្លឹកបង្ហាញពីទិដ្ឋភាពពេលរាត្រីដ៏ស្រស់ស្អាត នៅទីក្រុងតូក្យូ
ពេលយប់នៅតូក្យូពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយទីក្រុងនេះបានផ្លាស់ប្តូរទាំងស្រុង ពីពន្លឺព្រះអាទិត្យមកជំនួសដោយភ្លើងចង្កៀង គោម និងអំពូលភ្លើង ដែលមើលទៅមានភ្លើងចម្រុះពណ៌គួរឱ្យគាប់ភ្នែកពន់ពេក ។ ចំពោះពន្លឺភ្លើងទាំងនោះ ហាក់ដូចជាបង្ហាញពីភាពស្ងប់ស្ងាត់ ត្រជាក់ និងស្រទន់ គួបផ្សំជាមួយសំឡេងមនុស្សដើរទៀតនោះ ពិតជាជាទីមនោរម្យរបស់ភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក ។
សូមបញ្ជាក់ថា ចំពោះរូបថតជាច្រើនសន្លឹក ត្រូវបានថតដោយអ្នកទេសចរណ៍ម្នាក់ ដោយគេបានពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយចំពោះសម្រស់នៃទីក្រុងតូក្យូនាពេលរាត្រី ៕
ដោយ៖ ម៉ានី
ប្រភព៖ Boredpanda