អស្ចារ្យណាស់! ភូមិទឹកក នៅប្រទេសជប៉ុន នឹងក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរជាច្រើន នារដូវត្រជាក់ខាងមុខ
សណ្ឋាគារទឹកកក មួយកន្លែងក្នុងប្រទេសជប៉ុន ត្រៀមនឹងបើកទទួលភ្ញៀវហើយ ហើយគិតមកទល់ពេលនេះ ក៏មានចំនួនអ្នកកក់កន្លែងទុកជាច្រើននាក់ផងដែរ សម្រាប់ការលម្ហែកាយ នារដូវត្រជាក់ខាងមុខនេះ ។
សណ្ឋាគារទឹកខាងលើនេះ ត្រូវបានគេឱ្យឈ្មោះមួយទៀតថា «ភូមិទឹកកក» ដែលមានទីតាំងស្ថិតនៅតំបន់រមណីយដ្ឋាន Hoshino Resort Tomamu ភូមិ Shimukappu កោះហុកកៃដូ ប្រទេសជប៉ុន ។
សម្រាប់តំបន់ខាងលើនេះគឺមានអាកាសធាតុចុះដល់ -៣០អង្សាសេ នៅខែមករា និង កុម្ភៈ ហើយសម្រាប់សណ្ឋាគារខាងលើ ក៏នឹងបើកដំណើរនៅក្នុងខែត្រជាក់នេះផងដែរ ដែលវាត្រូវបានសាងសង់ដោយជញ្ជាំងទឹកកកសុទ្ធតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងថា មិនតែប៉ុណ្ណោះសូម្បីតែគ្រឿងសង្ហារឹមមានដូចជាគ្រែ តុ និង សាឡុង ក៏ត្រូវបានធ្វើដោយទឹកកដែរ ដែលនេះជាបទពិសោធន៍ ដ៏អស្ចារ្យមួយសម្រាប់អ្នកដែលចូលចិត្តអាកាសធាតុត្រជាក់ខ្លាំង ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark