ប្រព័ន្ធធារាសាស្ត្រត្រពាំងបឹងក្លាយទៅជារមណីយដ្ឋានទេសចរថ្មីមួយទៀត នៅខេត្តកំពត
ប្រព័ន្ធធារាសាស្ត្រ ត្រពាំងបឹង ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដែលក្រសួងធនធានទឹកទើបតែកសាងរួចរាល់នៅឆ្នាំនេះ វាមិនគ្រាន់តែបម្រើឱ្យការស្រោចស្រប់ វិស័យកម្មប៉ុណ្ណោះទេ តែវាថែមទាំង បានដើរតួនាទីថ្មីមួយទៀតក្នុងការបំរើឱ្យវិស័យទេសចរក្នុងស្រុកទៀតផង ។
លោក សយ ស៊ីណុល ប្រធាមន្ទីរទេសចរណ៍ខេត្តកំពត មានប្រសាសន៍ថា ដោយសារតែប្រព័ន្ធធារាសាស្ត្រ ត្រពាំងបឹង មានផ្ទៃបឹងធំល្វឹងល្វើយ និង មានទេសភាពគួជាទីទាក់ទាញផងនោះ លោកសង្ឃឹមថា ទីនេះ នឹង ក្លាយទៅជារមណីយដ្ឋាទេសចរណ៍ដ៏ពេញនិយមថ្មីមួយទៀត នៅក្នុងខេត្តកំពត ហើយនៅទីនេះបានចូលរួមចំណែកមួយផ្នែកទៀតក្នុងការបម្រើឱ្យវិស័យទេសចរណ៍របស់ខេត្ត ដែលពេលនេះ កំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិ មានការកើនឡើងគួរឱ្យកត់សំគាល់ ។
សព្វថ្ងៃនេះ ប្រព័ន្ធធារាសាស្ត្រ ត្រពាំងបឹង គេសង្កេតឃើញមានភ្ញៀវទេសចរក្នុងស្រុក បាននាំគ្នាទៅកម្សាន្តយ៉ាងច្រើន ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរបរទេសវិញមិនសូវមានច្រើនប៉ុន្មានឡើយ ព្រោះទីនោះជាទីតាំងថ្មីពួកគាត់មិនទាន់ស្គាល់ ៕
ដោយ៖សុថាត់