គយគន់ទេសភាពនៅរមណីយដ្ឋាន រនេល នារដូវវស្សាវិញម្តងមើលយ៉ាងម៉េចដែរ ?
គ្រាន់តែរដូវវស្សាទឹកលិចពេញប្រៀប រមណីយដ្ឋាន រនេល មានភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើន បាននាំគ្នាសំរុកទៅកម្សាន្តយ៉ាងសប្បាយរីករាយ ដោយសារតែនៅទីនោះ មានទេសភាពយ៉ាងស្រស់ស្អាត នៅអមសងខាងទំនប់មានផ្ទៃទឹកល្ហល្ហេវ ក្រៅពីជាកន្លែងលំហែរកាយ នៅទីនោះក៏បានក្លាយជាកន្លែងនេសាទរបស់អ្នកភូមិជិតៗនោះផងដែរ ។
រមណីយដ្ឋាន រនេល ស្ថិតនៅតាមបណ្តោយ ផ្លូវ ខ្នងទំនប់ ដែលលាតសន្ធឹង ពីឃុំក្រពុំឈូក មក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលទិដ្ឋភាព នាពេលបច្ចុប្បន្ននេះមានការទាក់ទាញខ្លាំង ដែលរំលេចទៅដោយបង្គោលភ្លើងអគ្គិសនីធំៗអមសងខាងផ្លូវ មើលទៅពិតជាមានទេសភាពស្រស់ស្អាតប្លែក ។
នៅក្នុងរដូវភ្ជុំបិណ្ឌនេះ នៅរមណីយដ្ឋាន រនេល គេសង្កេតឃើញមានមនុស្ស ទៅទស្សនាកម្សាន្តទេសភាពនៅទីនោះយ៉ាងច្រើន និង មានអ្នកខ្លះទៅស្ទូចត្រី ឬ បង់សំណាញ់ យ៉ាងសប្បាយរីករាយទៀតផង ៕
ដោយ៖សុថាត់