ភ្នំរាបរមណីយដ្ឋានទេសចរវប្បធម៌ដ៏ទាក់ទាញ នៅមិនឆ្ងាយពីក្រុងភ្នំពេញ
ឱ្យតែចុងសប្តាហ៍ចូលមកដល់ មន្ត្រីររាជការ បុគលិក ក្រុមហ៊ុនឯកជន និង បុគលិកអង្គការក្រៅរដ្ឋាភិបាល ដែលបំពេញការងារមួយសប្តាហ៍ពេញ បាននាំគ្នាសម្លឹងរកទីកន្លែងសម្រាកលំហែរកាយ ដើម្បីបន្ថយភាពតានតឹង ដែលពួកគាត់បានបំពេញការងារ យ៉ាងហត់នឿយមួយសប្តាហ៍រួចមកហើយ ។
ក្នុងចំណោមរមណីយដ្ឋានដែលពួកគាត់បានជ្រើសរើសទាំងនោះ ភ្នំរាប ក៏ជារមណីយដ្ឋាន ទេសចរ វប្បធម៌មួយ ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ដែលធ្វើឱ្យពួកគាត់អាចទៅសម្រាកលំហែរកាយបានយ៉ាងងាស្រួល ។ ភ្នំរាបស្ថិតនៅតំបន់ភ្នំប្រសិទ្ធ ក្នុងបរិវេណវត្តភ្នំរាប នៅទីនោះជារមណីយដ្ឋានវប្បធម៌ ដ៏ពេញនិយមមួយ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ ។
នៅក្នុងបរិវេណនោះ មានសំណង់ បែប វប្បធម៌ ជាច្រើន ត្រូវបានកសាងឡើងតាមបែបសាសនា ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាងគេនោះគឺតួប្រាសាទ ភ្នំរាបតែម្តង ដែលមានកម្ពស់ខ្ពស់ស្កឹមស្កៃ មានកំពូល ៣ បង្អួតរាងយ៉ាងស្រស់ស្អាត ដែលជាទីគោរពបូជាតាមជំនឿរៀងខ្លួន របស់ភ្ញៀវ ដែលបានទៅដល់ ។
ក្រៅពីបានទស្សនាទិដ្ឋាភាពខាងក្នុង ប្រាសាទរួចហើយ ភ្ញៀវទាំងឡាយអាចនាំគ្នាទៅ សម្រាក និង ញ៉ាំអាហារ នៅតាមខ្ចុះ ខាងត្បូងវត្ត ជាក្រុម ឬ ជាលក្ខណគ្រួសារ ដែលអាច កំម៉ង់ម្ហូបគ្រប់ប្រភេទតាមតម្រូវការ ព្រមទាំងតម្លៃសរម្យទៀតផង ៕
ដោយ៖សុថាត់