បើបានទៅដល់ពុទ្ធគិរីកម្ពុជា កុំភ្លេចចូលលេងសួនផ្កាឈូករ័តនៅក្បែរនោះ
ជាងមួយឆ្នាំមកហើយ ដែលប្រពលរដ្ឋខ្មែរ ពិសេសអ្នកកាន់ព្រះពុទ្ធសាសនា បាននាំគ្នាទៅកម្សាន្ត និង ចូលបច្ច័យ យ៉ាងច្រើនដើម្បីកសាង រូបបដិមា ឱ្យគ្រប់ចំនួន ៤៨០០ អង្គ នៅលើភ្នំ ពុទ្ធគិរីកម្ពុជា ស្ថិតនៅ ក្នុងភូមិត្រពាំងស្កា ឃុំគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ប៉ុន្តែនៅពេលទៅដល់ទីនោះហើយ លោកអ្នកគួរតែសាកល្បងទៅទទួលយក អារម្មណ៍ថ្មីប្លែកមួយទៀត ពីសួនផ្កាឈូករ័តនៅក្បែរនោះ ដែលមានភាពស្រស់បំព្រង ទេសភាពជាប់ជើងភ្នំ នៅទីនោះគេសង្កេតឃើញមានការកសាងខ្ចុះ សម្រាប់អង្គុយលេង និង ញ៉ាំអាហារប្រកបដោយផាសុខភាពទៀតផង ។
នៅសួនផ្កាឈូករ័ត ភ្ញៀវទេសចរ អាចនាំគ្នាថតរូបលេងជាមួយសួនច្បារដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ និង ជួលខ្ចុះអង្គុយលេង ឬ ញ៉ាំអាហារ ដោយខ្ចុះមួយតម្លៃតែ ១ ០០០ រៀលប៉ុណ្ណោះ ៕
ដោយ៖សុថាត់