«កែបវេស» ទីតាំងឆ្នេរកម្សាន្តថ្មីបំផុតរបស់កម្ពុជា បើកដំណើរការហើយជាមួយសេវាកម្មទេសចរណ៍ថ្មីៗ
ថ្ងៃបាំងឆ័ត្រ ជារមណីយដ្ឋានបែបប្រណីត ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា បានប្រែក្លាយទៅជា «កែបវេស» ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយ។
ទីតាំងកម្សាន្តដែលបានផ្លាស់ប្តូរមុខមាត់ថ្មីនេះ បានបើកសម្ពោធដំណើរការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្រោមអធិបតីភាព ឯឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីន គរូបនីយកម្ម និង សំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ជាមួយគ្នានោះដែរ «កេបវេស» បានសន្យាថានឹងផ្តល់ជូននូវកន្លែងស្នាក់នៅដ៏ប្រណីត មានផ្តល់ជូនអាហារចម្រុះ សកម្មភាពសប្បាយៗ និង កីឡា សិល្បៈនៅលើឆ្នេរខ្សាច់ (ដែលគេស្គាល់ថាជាឆ្នេរផ្កាថ្ម) និង សកម្មភាពជាច្រើនថែមទៀត។
«កែបវេស» ដែលទើបប្រែមុខមាត់ថ្មីនេះ នឹងបន្ថែមចំណុចថ្មីៗជាច្រើនចូលក្នុងម៉ាកយីហោរបស់ ឌឹ វ៉េវ។ ឌឹ វ៉េវ មានភោជនីយដ្ឋានដែលមានផ្តល់ជូនម្ហូបអាហារ និង ភេសជ្ជៈ កាហ្វេ ហ្រ្គេន ដឹឌែក និង ក្រេបអេនខូ – ហើយហាងនីមួយៗមានរសជាតិ និង លក្ខណៈពិសេសខុសប្លែករៀងៗខ្លួន។ ឌឹ វ៉េវ ចាប់បើកពីម៉ោង ៧ ព្រឹកតទៅ នៅ កាហ្វេ ហ្រ្គេន។ គ្រប់កន្លែងទាំងអស់នឹងបិទនៅម៉ោង ១០ យប់ នៅថ្ងៃធម្មតា ហើយនឹងបើករហូតដល់យប់អាធ្រាត្រនៅថ្ងៃចុងសប្តាហ៍។
នៅ «កែបវេស» លោកអ្នកក៏នឹងមានឱកាសចូលទស្សនាជាមួយនឹងរមណីយដ្ឋានល្បីមួយដែលមានឈ្មោះថា ថ្ងៃបាំងឆ័ត្រ ដែលមានផ្ទះវីឡាចំនួន ៤ ដែលត្រូវបានកែលម្អឡើងវិញ ហើយជាទីតាំងប្រវត្តិសាស្ត្រ ដែលត្រូវបានប្រែមុខមាត់ទៅជាកន្លែងស្នាក់នៅ និង បន្ទប់សម្រាប់ភ្ញៀវស្នាក់នៅដ៏ប្រណីត។ រមណីយដ្ឋាននេះផ្តល់ជូននូវគ្រឿងបរិក្ខារក្នុងបន្ទប់លំដាប់ខ្ពស់ និង បដិសណ្ឋារកិច្ចដែលគ្មានគូប្រៀបផ្ទឹមបានឡើយ។
ទីតាំងនេះ ក៏ជាទីតាំងដែលផ្តល់ជូននូវមុខម្ហូបចម្រុះដែលមានតាមគ្រប់តម្រូវការរសជាតិរបស់ភ្ញៀវកិត្តិយសទាំងអស់ផងដែរ។ ភោជនីយដ្ឋាន ឌឹ ស្ត្រេន ដែលជាភោជនីយដ្ឋានពិសេសរបស់ថ្ងៃបាំងឆ័ត្រ ផ្តល់ជូននូវអាហារឈ្ងុយឆ្ងាញ់ដែលប៉ូវដល់សុខភាព និង ឆ្ងាញ់ពិសាដែលបានរៀបចំឡើងដោយប្រើគ្រឿងផ្សំស្រស់ៗ នៅក្នុងខេត្តនោះ។ ភោជនីយដ្ឋាន និង បារ សែលលីងក្លឹប ផ្តល់ជូននូវម្ហូបអន្តរជាតិ និង អាហារក្នុងស្រុក និងជាកន្លែងសុវត្ថិភាពសម្រាប់គ្រួសារដែលមានបរិវេណលេងដល់ទូលំទូលាយសម្រាប់កុមារ។
«កែបវេស» មិនត្រឹមតែជាគោលដៅទេសចរណ៍ពិសាអាហារតាមឆ្នេរខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងដែលមានសកម្មភាព និង កីឡាសប្បាយៗផងដែរ។ មជ្ឈមណ្ឌលជិះទូក និង ការរុករក ផ្តល់ជូនភ្ញៀវនូវឱកាសដើម្បីស្វែងរកតំបន់នៅលើគោក និង ក្នុងសមុទ្រ ហើយថែមទាំងមានសកម្មភាពជិះទូកកម្សាន្តពេលថ្ងៃលិចផងដែរ។ ទីតាំងនេះក៏មានឆ្នេរប្រវែង ២០០ ម៉ែត្រ សម្រាប់អ្នកជិះទូក អ្នកហែល ទឹក និង អ្នកដែលចង់សម្រាកលម្ហែកាយជាមួយនឹងភេសជ្ជៈផ្លែឈើ ឬ ការ៉េមផងដែរ។
«កែបវេស» ក៏ប្តេជ្ញាចិត្តលើកស្ទួយសិល្បៈ និង ស្ថាបត្យកម្ម ហើយគ្រោងនឹងសាងសង់រូបចម្លាក់ផ្កាថ្មនៅលើឆ្នេរដែលនឹងដើរតួជានិមិត្តរូបការពារសមុទ្រ ទាក់ទាញភ្ញៀវទេសចរ និង ផ្សព្វផ្សាយខេត្តកែបជាគោលដៅទេសចរណ៍វប្បធម៌ និង ស្ថាបត្យកម្មឆ្នេរសមុទ្រមួយ។
«កែបវេស» ត្រូវបានបង្កើតឡើងឱ្យក្លាយជាក្រុមហ៊ុនបដិសណ្ឋារកិច្ច ល្បីល្បាញ ប្រកបដោយភាពច្នៃប្រឌិត និង សហសម័យ ដោយប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធដ៏ល្អសម្បូរបែប និង របៀបរស់នៅថ្មីមួយ។ យើងមានគោលបំណងស្តារឡើងវិញនូវវប្បធម៌ និង សេដ្ឋកិច្ចរបស់ខេត្តកែបឱ្យរស់ឡើងវិញដោយបំប្លែងទីតាំងនេះឱ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ខ្ពស់មួយ។
គណៈគ្រប់គ្រងរបស់ «កែបវេស» បានមានប្រសាសន៍ថា យើងខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ឱ្យចូលរួមជាមួយយើងក្នុងដំណើរដ៏គួរឱ្យរំភើបមួយនេះ ហើយគាំទ្រយើងខ្ញុំក្នុងបេសកកម្ម ក្នុងការធ្វើឱ្យកែបវេសក្លាយជាទីតាំងមួយដែលផ្តល់ជូននូវបទពិសោធដែលមិនអាចភ្លេចបានជូនដល់ភ្ញៀវកិត្តិយសទាំងអស់របស់យើង។
ដោយក្តីគោរពរាប់អាន!
មូន ចូសេហ្វ (MOONS JOZEF)
នាយកប្រតិបត្តិ ថ្ងៃបាំងឆ័ត្រ និង កែបវេស
ព័ត៌មាន៖
WWW: Kepwest.com
F៖ Kepwest
I៖ Kepwest
Linkedin៖ Kep West
ព័ត៌មានទំនាក់ទំនង៖
- ព័ត៌មាន៖ moons@kepwest.com +855 (0)12337961
- កម្មវិធី៖ events@kepwest.com +855 (0)78888557
- ទីស្នាក់នៅ៖ fom@knaibangchatt.com +855 (0)78333684
- ភោជនីយដ្ឋាន៖ dfb@kepwest.com +855 (0)78888552
- កីឡា-ជិះទូក៖ dcm@kepwest.com +855 (0)78333685