តស់វិលកង់! ហាងកាហ្វេជាប់ជើងភ្នំ នៅកំពង់ឆ្នាំង ទើបបើកថ្មីចែស ស្រស់ត្រកាលណាស់
ខេត្តកំពង់ឆ្នាំង ដែលមានភូមិសាស្ត្រស្ថិតនៅជិតខេត្តកណ្ដាល និង រាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះបានលេចឡើងនូវសមិទ្ធផលរមណីយដ្ឋានជាច្រើន ដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែ រំសាយអស់នូវរាល់ទុក្ខកង្វល់ក្នុងជីវិត។
ជាក់ស្ដែង នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ ថ្មីៗនេះ នៅក្នុងភូមិសាស្ត្រខេត្តខាងលើ មានទីតាំងហាងកាហ្វេថ្មីចែស កំពុងទទួលបានការចាប់អារម្មណ៍ និង ទើបតែបើកសម្ពោធនៅជាប់ជើងភ្នំ គួរជាទីមនោរម្យក្រៃលែង ដែលនៅទីនោះមានឈ្មោះថា «Relax Café»។
Relax Café មានទីតាំងស្ថិតនៅទីតាំងសួនថ្មី ទំនប់ត្រពាំងពោធ៍ (ទំនប់សាងស្នេហ៍) ជាប់ផ្លូវវាងក្រុង ខេត្តកំពង់ឆ្នាំង ជាទីតាំងលក់កាហ្វេថ្មីចែស នៅជាប់ជើងភ្នំ អមទៅដោយទេសភាពស្រស់ខៀវខ្ចី វាលស្រែដាច់កន្ទុយភ្នែក បរិយាកាសត្រជាក់ៗ គួរឱ្យស្រស់ត្រកាលក្រៃលែង៕