(វីដេអូ) ឡើងភ្នំខ្នងផ្សាធម្មតាៗម៉េចមានន័យ ទាល់តែប្រកួតគ្នាឡើង ក្រុមណាដល់កំពូលភ្នំមុនទើបមានន័យ
ខ្នងផ្សា ជាតំបន់ទេសចរណ៍ធម្មជាតិប្រៀបបានឋានសួគ៌ក្រោមមេឃ ដែលមានទីតាំងនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះជាទីតាំងប្រសព្វមុំបីផ្សារភ្ជាប់ខេត្តចំនួន ៣ គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់។
ថ្មីៗនេះផងដែរ ក្រុមការងារ Travel Tvx បាននាំគ្នាបង្កើតនូវ Challenge មួយ ដោយបែកចែកគ្នាជា ២ ក្រុម ដើម្បីឡើងលើភ្នំខ្នងផ្សា ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលខាងលើ ដោយចាប់ឆ្នោត មានមួយក្រុមជាអ្នកឡើងតាមផ្លូវចាស់ និងមួយក្រុមទៀតនាំគ្នាឡើងទៅតាមផ្លូវថ្មី ដើម្បីចង់ដឹងថា ឡើងភ្នំខ្នងផ្សារផ្លូវចាស់ និងផ្លូវថ្មីមួយណាលឿនជាង។
ចង់ដឹងទេ ថាតើឡើងខ្នងផ្សា តាមផ្លូវចាស់ និងផ្លូវថ្មី មួយណាលឿនជាង?