ឃើញត្រជាក់ភ្នែកចឹងមិនមែននៅស្រុកគេទេ តែជាកន្លែងលម្ហែស្រស់ត្រកាលជាប់ជើងភ្នំ ស្ថិតនៅទឹកដីខេត្តព្រះវិហារ
ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ត្រូវបានគេទទួលស្គាល់ថាមិនត្រឹមតែជាតំបន់ទេសចរណ៍ដែលមានប្រាង្គប្រាសាទបុរាណនោះទេ តែជាខេត្តដ៏មនោរម្យមួយត្រូវបានគេស្គាល់ថាជាភូមិសាស្ត្រសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិព្រៃភ្នំជាច្រើន តែងតែទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្ត ជាពិសេសក្នុងរដូវវស្សាដ៏ស្រស់បំព្រងនេះ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមលើកយកនូវកន្លែងស្នាក់នូវកន្លែងលម្ហែដ៏ស្រស់ត្រកាលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រដ៏មនោរម្យនេះ ដែលនៅទីនោះមានឈ្មោះថា «អាកាសា ភ្នំត្បែង» ជាផ្ទះលម្ហែ និង ឧទ្យានជើងភ្នំ ដែលទទួលបានការចាប់អារម្មណ៍ច្រើននារដូវវស្សានេះ។
ស្ថិតនៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ «អាកាសា ភ្នំត្បែង» គឺជាកន្លែងលម្ហែដ៏ស័ក្តិសមបំផុតនៅក្នុងរដូវវស្សានេះ ដោយសារតែទីតាំងនេះជាកន្លែងដ៏មនោរម្យនៅជាប់ជើងភ្នំ មានបរិយាកាសស្រស់ស្រាយ បូករួមនឹងអ័ព្ទពេលមេឃត្រជាក់ បង្កើតបានជាទស្សនីយភាពដ៏ស្រស់ត្រកាលពុំអាចបំភ្លេចបានឡើយ ពិសេសបើបានទៅជាមួយមិត្តភក្តិ និងមនុស្សយល់ចិត្ត គឺកាន់តែមានន័យទៀត។
អ្វីដែលកាន់តែពិសេសទៀតនោះ ថ្មីៗនេះ អាកាសា មានប្រម៉ូសិនជូនគឺបញ្ជុះតម្លៃ ៥០% ជូនបងប្អូនដែលបានកក់បន្ទប់ស្នាក់នៅសម្រាប់ថ្ងៃចន្ទ័ ដល់ថ្ងៃព្រហស្បត្តិ៍ ហើយបើប្រិយមិត្តទៅស្នាក់នៅទីនោះជាក្រុម ចាប់ពី ១០ នាក់ឡើង គឺចំណាយត្រឹមតែម្នាក់ ៩ ដុល្លា ប៉ុណ្ណោះ បូករួមខាងរីសតមានសេវាកម្មជូនទៅលេងទឹកជ្រោះជាច្រើនកន្លែងនៅតំបន់នោះ។ ប្រិយនិត្តអាចទំនាក់ទំនងបានតាមលេខ 088 798 45 13 (Resort Manager: Mr. Nov Satavath), Telegram 088 79 84 513៕
រូបភាព ៖ អាកាសាភ្នំត្បែង