ភ្ជុំបិណ្ឌត្រូវម៉ាច់! មកស្គាល់សួនកែច្នៃបែបធម្មជាតិធំៗ ២ នៅខេត្តសៀមរាប អ្នកចូលចិត្តថតរូបដឹងតែពេញចិត្តស្ដូក
ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺជាខេត្តមួយប្រកបទៅដោយសក្តានុពលទេសចរណ៍ខ្ពស់ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើន និង តំបន់ទេសចរណ៍មានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗនោះឡើយ។
ដោយសារតែជាភូមិសាស្ត្រដែលសម្បូរទៅដោយកន្លែងលម្ហែដ៏ច្រើនសម្បូរបែបនេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវសួនកែច្នៃបែបធម្មជាតិធំៗចំនួន ២ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលអ្នកនិយមចូលចិត្តថតរូបលេងកម្សាន្ត គួរឈានចូលទៅទស្សនាឱ្យបានម្ដងនឹងគេ ដែលមានដូចជា ៖
១. សួនបៃតងអង្គរ Angkor Green Gardens Park
សួនបៃតងអង្គរ ជាឧទ្យានកែច្នៃបែបធម្មជាតិ ដ៏ល្អឯក និង ធំជាងគេនៅកណ្តាលក្រុងសៀមរាប ដែលបើកឱ្យភ្ញៀវជាតិ និង អន្តរជាតិ អាចចូលទស្សនាកម្សាន្ត ថតរូបលេងជាដើម ខណៈតម្លៃសំបុត្រចូលទស្សនា គឺត្រឹមតែ ១ ម៉ឺនរៀល សម្រាប់ភ្ញៀវជាតិ និង ២ ម៉ឺនរៀល សម្រាប់ភ្ញៀវបរទេស។
២. អង្គរវ៉ូនឌើរ ហ្គាឌិន Angkor Wonder Garden
អង្គរវ៉ូនឌើរ ហ្គាឌិន មានទីតាំងស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានបើកឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលទស្សនារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច។ ប្រិយមិត្តក៏អាចទាក់ទងសួរនាំព័ត៌មានផ្សេងៗពីទីតាំង និង តម្លៃ តាមរយៈលេខ 012 323 655៕