ចូលចិត្តទេសភាពបែបជនបទស្រុកស្រែ កុំភ្លេចសួន «អ្នកស្រែ» នៅភ្នំក្រោម កំពុងល្បីនៅខេត្តសៀមរាប !
សួនអ្នកស្រែ នៅភ្នំក្រោម ជាសួនថ្មីមួយទើបនឹងបង្កើតឡើង ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលបានធ្វើដំណើទៅកាន់កំពង់ផែផ្សារក្រោម ខេត្តសៀមរាប ដែលទីនោះត្រូវបានគេសាសង់ឡើងដើម្បីបម្រើភ្ញៀវទេសចរ ដែលចូលចិត្តទេសភាពបែបជនបទស្រុកស្រែ ។
ដើម្បីទៅដល់សួនអ្នកស្រែ លោកអ្នកគ្រាន់តែធ្វើដំណើរពីក្រុងសៀមរាបទៅផ្សារក្រោម និង ជិះហួសវត្តអារញ្ញសាគរប្រហែល ៤០០ ម៉ែត្រ នោះលោកអ្នកនឹងបានឃើញសួននោះនៅជាប់នឹងផ្លូវនៅខាងស្តាំដៃ ដែលគេតុបតែងយ៉ាងស្រស់ស្អាត់គួរជាទីគយគន់ ។
នៅទីនោះមានសង់កន្លែងអង្គុយលេងជាច្រើននៅមាត់ស្រះទឹក រង់ចាំស្វាគមន៍ភ្ញៀវទេសចរ ដែលចូលទៅសម្រាកលម្ហែកាយនៅទីនោះ ចំណែកម្ហូបអាហារនោះទីនោះក៏មានតម្លៃសមរម្យដែរ ៕
ដោយ៖សុថាត់ (ទេសចរណ៍-Tourism)