មុខរបរពេញនិយមថ្មីនៅថៃ គឺដើរចាប់សត្វក្អែបលក់ ចាប់បានតែមួយគីឡូ ស្មើនឹងអ្នកធ្វើការប្រាក់ខែល្មមៗមួយខែ
ថ្មីៗនេះ មាននារីជនជាតិថៃម្នាក់បានទម្លាយពីអាជីពថ្មីរបស់ខ្លួននៅតាមបណ្តាញសង្គម ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចឡើយ ព្រោះអាជីពនោះគឺជាការដើរចាប់សត្វក្អែបលក់។
នារីរូបនេះបានរៀបរាប់ឱ្យដឹងថា នាងជាកម្មករជាជ័រក្នុងចម្ការកៅស៊ូមួយកន្លែង នៅពេលដែលជាជ័រមិនបាន នាងក៏ដើរចាប់សត្វក្អែបដែលឡើងលើដើមកៅស៊ូគេចទឹកភ្លៀងដើម្បីយកទៅលក់។ នាងបានឱ្យដឹងទៀតថា ការដើរចាប់សត្វក្អែបនេះ បានចំណូលច្រើនជាងការជាជ័រកៅស៊ូទៅទៀត ព្រោះក្នុងមួយគីឡូវាតម្លៃដល់ទៅជិត ៣០០ ដុល្លារឯណោះ ហើយបើសំណាងថ្ងៃណាភ្លៀងធំ នាងចាប់បានជាងមួយគីឡូក៏មានដែរ។
យ៉ាងណាមិញ រឿងរ៉ាវនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចឡើយ ព្រោះមិននឹកស្មានថាសត្វអសិរពិសប្រភេទនេះ មានតម្លៃថ្លៃដល់ម្លឹង ដោយឡែកមានអ្នកខ្លះក៏បានឱ្យដឹងថា តាមពិតសត្វក្អែបនេះមានអ្នកយកទៅបំពងលក់ ដែលក្នុងមួយក្បាលៗតម្លៃមិនថោកនោះទេ ជាហេតុអាជីពនេះក៏ទំនងផ្តល់ប្រាក់ចំណូលច្រើនដែរ ប៉ុន្តែអាចនឹងប្រឈមនឹងគ្រោះថ្នាក់បន្តិច៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod