អ្នកអត់ស្រុកទៅដូចគេ អាចណាត់គ្នាជិះរថភ្លើងទៅលេងបាត់ដំបង ឬពោធិ៍សាត់បាន តម្លៃសំបុត្រមិនដល់ ១០ ដុល្លារទេ
ក្នុងរដូវវស្សា ការធ្វើដំណើរតាមរយៈរថភ្លើង គឺជាមធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះថាអ្នកដំណើរអាចគយគន់ទេសភាពរុក្ខជាតិលាស់ខៀវខ្ចី នៅតាមផ្លូវស្រស់ត្រកាល គួរជាទីមនោរម្យ ព្រមទាំងជាបទពិសោធធ្វើដំណើរដ៏ល្អ ដែលប្រិយមិត្តអ្នកចូលចិត្តដំណើរកម្សាន្តគួរសាកល្បង ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ និង ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃខាងមុខ។
ទន្ទឹមទៅនឹងការធ្វើដំណើរនៅលើផ្លូវដែកនេះ តាមរយៈ Royal Railway Cambodia ថ្មីៗនេះ បានបង្ហាញពីតម្លៃសំបុត្រចំពោះខ្សែអ្នកដំណើរខាងជើង ដែលមានទិសដៅពីភ្នំពេញ ទៅកាន់បណ្ដាខេត្តដែលមានដូចជា ៖
– ភ្នំពេញ » ប៉ោយប៉ែត
ម៉ោងចេញ 06:40 ម៉ោងដល់ 16:00 តម្លៃ $១៥/នាក់
– ភ្នំពេញ » សិរីសោភ៍ណ្ឌ
ម៉ោងចេញ 06:40 ម៉ោងដល់ 15:00 តម្លៃ $១២/នាក់
– ភ្នំពេញ » បាត់ដំបង
ម៉ោងចេញ 06:40 ម៉ោងដល់ 13:30 តម្លៃ $៨/នាក់
– ភ្នំពេញ » ពោធិ៍សាត់
ម៉ោងចេញ 06:40 ម៉ោងដល់ 11:00 តម្លៃ $៧/នាក់៕