តិចទៀតមិនចាញ់ស្រុកគេឡើយ ! ភ្នំពេញនឹងមានរថភ្លើងក្រោមដី និង លើអាកាស
កាលពីថ្មីៗនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលដឹកនាំដោយលោក Wang Wenzhong ជាអនុប្រធានក្រុមហ៊ុន ។
ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិននេះ ធ្វើឡើងដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ដូចជា (ភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ប៉ោយប៉ែត) ។ ជាពិសេសនោះ ការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ។
ក្រុមហ៊ុននេះព្រមជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងធ្វើការរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ៕
អត្ថបទ ៖ រាជ
រូបភាព ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន