អ្នកត្រូវឆ្លងកាត់មើលឱ្យហើយ! ចង់ដាច់ចង្កេះ ឃើញផែនទីផ្លូវត្រូវបិទ ៧០ ថ្ងៃឡើងខ្វាត់ខ្វែង
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ ត្រង់ចំណុចផ្ទះសំណាក់ស្ទឹងលាប តាមបណ្តោយផ្លូវលេខ5C ចាប់ពីផ្លូវលេខ២៧១ ដល់ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ5C ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួនបីជួរ ។
ការបិទផ្លូវនេះមានរយៈពេល ៧០ ថ្ងៃទម្រាំការដ្ឋានបានបញ្ចប់ ។ ខាងក្រោមនេះជាផែនទី សូមទៅមើលទាំងអស់គ្នា ៖
អត្ថបទ ៖ រាជ