ទីបំផុត! ដឹងថ្ងៃបើកឱ្យឆ្លង ស្ពានអាកាសថ្មើរជើងថ្មីចែស ទំនើបមានជណ្ដើរយន្ត នៅភ្នំពេញហើយ
មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសថ្មើរជើងស៊េរីទំនើប នៅរង្វង់នាងគង្ហីង នឹងបើកឱ្យដណើរការនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩នេះហើយ ស្របពេលនឹង ការបើកឱ្យដំណើរការសាកល្បងផ្សារទំនើបលំដាប់ពិភពលោក Olympia Mall ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង 3D នេះ សាងសង់របស់ក្រុមហ៊ុន OCIC ដែលចាំផ្ដើមធ្វើការសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ។ គម្រោងស្ពានថ្មើរជើងចូលទៅកាន់ទីក្រុងអូឡាំព្យា មានច្រកសរុបចំនួន ៥ តាមផ្លូវមុខកាត់ទាំងអស់។ ទន្ទឹមនឹងនេះការបង្កើតស្ពានថ្មើរជើងនេះ គឺក្នុងគោលបំណងដើម្បីបញ្ចៀសការកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាធ្វើឲ្យអ្នកដំណើរងាយស្រួលឆ្លងកាត់ទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក និង ទីក្រុងអូឡាំព្យា ៕
អត្ថបទ ៖ រាជ