សួនផ្កា ក្បែរជើងភ្នំនៅខេត្តកំពង់ឆ្នាំង ស្អាតបែបនេះ នាំCrushទៅថតរូបលេងមិនដឹងមានក្តីសុខប៉ុណ្ណា
តំបន់ទេសចរណ៍កែច្នៃគួបផ្សំជាមួយធម្មជាតិជាច្រើនកន្លែង បានលេចរូបរាងនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ឱ្យបានសម្រាកលំហែកាយ បន្ធូរអារម្មណ៍ ពេលទំនេរពីការងារ ។
ថ្មីៗនេះ សួនផ្កាពណ៌លឿងថ្មីដ៏ធំល្វឹងល្វើយមួយកន្លែងក្បែរជើងភ្នំ បានលេចរូបរាងនៅក្នុងខេត្តកំពង់ឆ្នាំង ។ សួនផ្កាឈ្មោះ Green resort នេះមានទីតាំងនៅ ភូមិក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
នៅក្នុងសួនផ្កាថ្មីនេះ មានទេសភាពមិនចាញ់សួនច្បារនៅបរទេសប៉ុន្មានទេ ព្រោះមានផ្កាពណ៌លឿង និង ផ្កាជាច្រើនប្រភេទទៀតរីកស្គុះស្គាយធំល្វឹងល្វើយ នៅក្បែរជើងភ្នំ បង្កើតបានជាបរិយាកាសធម្មជាតិដ៏បរិសុទ្ធ ល្អបំផុតសម្រាប់ការស្រូបយកខ្យល់អាកាស ជួបជុំគ្រួសារ និង ថតរូបលេងយ៉ាងសប្បាយរីករាយ ៕
រូបថតដោយ៖ Zreang PoPo