យប់ថ្ងៃទី ១ ខែឧសភា លទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹងចេញហើយ នៅតែមានអ្នកល្មើសករណីនេះច្រើន
គ្រាន់តែដំណើរការថ្ងៃដំបូងក្នុងការរឹតបន្តឹងចរាចរផ្លូវគោកជាលទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹង នៅយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចបានរកឃើញ និង ពិន័យអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងចាប់ពី ០,២៥ ដល់ ០,៣៩ ចំនួន ៦ នាក់ដែលជាអ្នកបើកបររថយន្ត ។
សមត្ថកិច្ចបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកចំពោះអ្នកបើកបរយានយន្តដែលមានជាតិស្រវឹងចាប់ពី ០,៤០ ឡើងទៅសរុបចំនួន ៩ នាក់ក្នុងនោះ អ្នកបើកបររថយន្តចំនួន ៦ នាក់ និង អ្នកបើកបរម៉ូតូចំនួន ៣ នាក់ ។
បានធ្វើការផាកពិន័យអ្នកបើកបរយានយន្ត ដែលមានជាតិស្រវឹងចាប់ពី ០,៤០ ឡើងទៅសរុបចំនួន ២ នាក់ដែលជាអ្នកបើកបររថយន្ត ។ ជាមួយគ្នានោះដែរក៏បានរកឃើញបទល្មើសផ្សេងៗ ដូចជាជិះម៉ូតូអត់មួក ៧០ គ្រឿង ៕