ច្បាស់ៗណាស់ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ថា ករណីលើសសុពលភាពឆៀក កុំទាន់អាលពិន័យ
ដោយពិនិត្យសភាពជាក់ស្តែងឃើញថា មានរថយន្តជាច្រើន កំពុងទៅឆៀក តែមិនទាន់ឆៀកបាន ព្រោះណែនពេកនៅកន្លែងឆៀក ទើបឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានសូមជម្រាបជូនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ នៅយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០នេះថា ករណីលើសសុពលភាពឆៀក កុំទាន់ពិន័យសិន ព្រោះករណីនេះមានរថយន្តជាច្រើនកំពុងទៅឆៀក តែមិនទាន់ឆៀកបានណែនពេកកន្លែងឆៀក នៅគ្រប់រាជធានី-ខេត្តទាំងអស់ ។ ហើយរឿងនេះក៏មិននៅក្នុងរបៀបវារៈនៃការត្រួតពិនិត្យរបស់យើងដែរ ។ ចំពោះរថយន្ត ៩ ចំណុចមិនទាន់បានចែងទេ ចាំជំហានខាងមុខទៀត ។ រង់ចាំបញ្ជាជាថ្មី ចំណុចកុំទាន់ពិន័យឱ្យសោះ ៕