បន្ទាន់! រោងចក្រ សហគ្រាស យានដ្ឋានធំៗ ក្នុងភ្នំពេញ ត្រូវរើទៅសង់នៅតាមផ្លូវទាំងនេះវិញ
ក្នុងស្មារតីដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញធំៗ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ខ្លួនឲ្យទៅស្ថិតនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី ៣ ដែលក្រសួងសាធារណការ និង ដឹកជញ្ជូនកំពុងស្ថាបនាឆ្លងកាត់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះ ឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៤ + ១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ ១ ត្រង់គីឡូម៉ែត្រលេខ ២៤ + ៨៤០ ដោយឆ្លងកាត់ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ និង ផ្លូវជាតិលេខ ២១ ដោយគម្រោងសង់ផ្លូវក្រវ៉ាត់ទី ៣ នឹងរួចរាល់នៅឆ្នាំ ២០២១ ខាងមុខនេះ ។
ក្រោយការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នេះរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់មិនអនុញ្ញាតឲ្យចូលចរាចរភ្នំពេញទៀតឡើយ ៕
សូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ ៖
អត្ថបទ៖ រាជ