រំភើបចិត្តបំផុត! ទម្លាយលក្ខណៈពិសេស ៨ យ៉ាង ផ្លូវល្បឿនលឿនដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រខ្មែរ
ផ្លូវល្បឿនលឿន (Express way) ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ មីនា ឆ្នាំ ២០១៩ នេះហើយ ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។ ផ្លូវនេះមានលក្ខណៈពិសេសៗជាច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរ ។ លក្ខណៈពិសេសទាំងនោះមានដូចជា៖
១. គម្រោងផ្លូវល្បឿនលឿននេះ ឆ្លងកាត់ ៤ រាជធានីខេត្តមាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ
២. ផ្លូវ មានក្រាលបេតុងកៅស៊ូ AC ដែលមានប្រវែងសរុប ១៩០,៣៦៥ គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និង លូទាំងអស់)
៣. មានគន្លងផ្លូវឡាន (២x៣,៧៥ ម៉ែត្រ) សងខាងជាយផ្លូវកៅស៊ូ (២x២,៥ម៉ែត្រ) និង សម្រាប់ម៉ូតូជាយផ្លូវដីក្រហម ២(២x០,៧៥)
៤. ផ្លូវថ្មើរជើង និង សួននៅអក្ស័កណ្តាលទ្រូងប្រវែង៣ ម៉ែត្រ មានស្ពាន ៨៩ កន្លែង
៥. ល្បឿនបើកបរកំណត់ចាប់ពី ៨០ ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង
៦. មានកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤ កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣ កន្លែង
កន្លែងឈប់សម្រាក
៧. មានរបងអមតាមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់
៨. មានរបាំងការពារសំឡេងរំខានសរុបប្រហែល ៥៧,១៩ គីឡូម៉ែត្រ ព្រមទាំងទុកកន្លែងមនុស្ស និង សត្វព្រៃឆ្លងកាត់ចំនូន ៣៥២ កន្លែង ។
លក្ខណៈពិសេសទាំង ៨ យ៉ាងនេះធ្លាប់ត្រូវបានទម្លាយដោយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលា ស្តីពីការចូលរួមវាយតម្លៃលទ្ធផលការសិក្សាហេតុផលបរិស្ថាន និង សង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ នៅខេត្តព្រះសីហនុ ៕