ពិតជាស្អាតបំផុត! ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ មានដាក់បង្គោលពុះជ្រែកភ្នំទៀត
រាជរដ្ឋាភិបាលកម្ពុជាបានចេញប្លង់ជាបន្តបន្ទាប់នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងបំផុតរបស់ប្រទេសកម្ពុជា និង ទទួលបានការសាទយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ។ ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ នេះហើយ ។ កាន់តែពិសេសថែមទៀតនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៩ នេះក្រសួងសាធារណការ បានបញ្ចេញប្លង់បន្ថែមទៀតអំពីផ្លូវដ៏អស្ចារ្យមួយខ្សែនេះ ដែលមានដាំបង្គោលពុះជ្រែកកាត់ភ្នំ ព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតបំផុត ។
ប្លង់ថ្មីមានពុះជ្រែកកាត់ភ្នំ
ផ្លូវល្បឿនលឿនដំបូងក្នុងប្រវត្តិសាស្ត្រខ្មែរនេះ មានប្រវែងសរុប ១៩០,៣៦៥ គ.ម សាងសង់ជាបួនគន្លង ដោយ ២ គន្លងទៅ ២ គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ ស.ម និង ថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឹងផ្លូវដល់ ២៤,៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និង មានរបាំងអមសងខាងផ្លូវការពារសត្វ ឬ មនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កឱ្យមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ ខែ ៕
សូមទស្សនាប្លង់គម្រោងផ្លូវល្បឿនលឿនទាំងស្រុង ៖
អត្ថបទ ៖ រាជ