ស្វីតណាស់! គូស្នេហ៍កូនត្រកូលអភិជន នីសា និង ឫទ្ធី នាំគ្នាផ្អែមល្ហែមលើទឹកដី Queenstown ឃើញហើយគួរឱ្យច្រណែន
គិតមកទល់ពេលនេះ គូស្នេហ៍កូនត្រកូលអភិជន លោក អ៊ឹង ឫទ្ធី កូនប្រុសរបស់ថៅកែជីពម៉ុង និង អ្នកនាង ផន សុផានីសា ជាចៅស្រីរបស់ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ជា សុផារ៉ា បានរៀបការប្រមាណជាងពីរឆ្នាំមកហើយ។ អ្វីដែលគួរឱ្យច្រណែន ក្រោយពេលរៀបការ អ្នកទាំងពីរតែងបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាជានិច្ច។
ជាក់ស្តែង ដូចថ្មីថ្មោងនេះ តាមការបង្ហោះនៅលើបណ្តាញសង្គម Instagram នីសា និង ឫទ្ធី បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នា ដែលកំពុងស្ថិតនៅទីក្រុង Queenstown ប្រទេសនូវែលសេឡង់។ ទឹកដី Queenstown ជាតំបន់ដែលស្រស់ស្អាតបំផុតនៃប្រទេសនូវែលសេឡង់ វាជាកន្លែងក្នុងក្តីស្រមៃរបស់គូស្នេហ៍គ្រប់រូប។ ទេសភាពទីនោះប្រៀបបានឋានសួគ៌ក្រោមមេឃ និង ស្អាតបីដូចផ្ទាំងគំនូរ។ អ្វីដែលសំខាន់ នីសា និង ឫទ្ធី បានពាក់សម្លៀកបំពាក់ដើរកម្សាន្តជាគូទៀត ដែលនេះពិតជាធ្វើឱ្យមហាជន អត់ទ្រាំនឹងច្រណែនគូស្នេហ៍មួយគូនេះមិនបាន។
តាមការបង្ហោះរូបភាពរបស់គណនី នីសា អ្នកទាំងពីរធ្វើដំណើរកម្សាន្តលើកនេះក្នុងឱកាសសម្រាកលម្ហែ។ ចំណែកឯ ឫទ្ធី ក៏បានបង្ហាះភ្ជាប់មកជាមួយសារបាញ់ចំបេះដូង នីសា ផងដែរថា «មកទីនេះដើម្បីមើលទេសភាព ប៉ុន្តែនាងគឺជាអ្វីទាំងអស់ដែលខ្ញុំឃើញ»៕