បុរសវ័យ ៦៥ ឆ្នាំម្នាក់ ទម្លាប់ផឹកស្រាច្រើនពេករហូតង-ា/ប់ប្រដ-ាប់ភេ/ទ ត្រូវគ្រូពេទ្យបង្ខំចិត្តកាត់ចោល
ពិតជារឿងរ៉ាវមួយដែលមិននឹកស្មានដល់ ដោយបុរសម្នាក់បានស្លាប់ប្រដាប់ភេទ ដល់ថ្នាក់ត្រូវកាត់ចោលដើម្បីសង្រ្គោះជីវិត ព្រោះតែទទួលទានគ្រឿងស្រវឹងច្រើនពេក។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានវ័យ ៦៥ ឆ្នាំ នៅថ្ងៃមួយត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ ដោយសារតែឡើងកម្តៅខ្លាំង ព្រមទាំងមានឮសំឡេងចេញពីឆ្អឹងត្រគាក ហើយមានទឹកខ្ទុះមានក្លិនស្អុយហូរចេញពីប្រដាប់ភេទ ពីរន្ធគូថទៀតផង។ គ្រូពេទ្យបានពិនិត្យឃើញថា បុរសរូបនេះមានក្រពេញប្រូស្តាតហើមធំ ព្រមទាំងអាប់សែ ហើយគេក៏បានឱ្យថ្នាំព្យាបាលមួយរយៈ។
យ៉ាងណាមិញ ខណៈមកដល់មន្ទីរពេទ្យលើកទីពីរ បុរសខាងលើត្រូវបានគ្រូពេទ្យកាត់ប្រដាប់ភេទចោលទាំងអស់ ព្រោះសាច់នៅទីនោះឡើងខ្មៅ បញ្ជាក់ថាវាបានស្លាប់ទៅហើយ ដោយសារគ្មានឈាមរត់ទៅចិញ្ចឹមគ្រប់គ្រាន់។ ក្នុងនោះ អ្នកជំងឺទទួលការណែនាំលម្អិតទាក់ទងនឹងការវះកាត់ ដោយក្រោយពីនេះផលប៉ះពាល់រយៈពេលខ្លី និង រយៈពេលវែងដែលអាចកើតមានឡើង ហើយវាក៏អាចប៉ះពាល់ទៅដល់ផ្លូវចិត្តផងដែរ៕
ប្រភព៖ mirror