មួយខែហើយ ដែល Matt និង គូស្នេហ៍អ្នកក្រៅសិល្បៈ Fam Pimadejf បានរៀបការ ពេលកំពុងផ្អែមល្ហែមខ្លាំងណាស់
បន្ទាប់ពីគូស្នេហ៍លុតជង្គង់សុំរៀបការកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្តីស្នេហ៍របស់តារាស្រី Matt ហាក់កាន់តែមានភាពច្បាស់លាស់ឡើង។ ពិតណាស់ គូស្នេហ៍តារាស្រី Matt ត្រូវបានគេស្គាល់ឈ្មោះ Fam Pimadejf អាយុ ៣៤ ឆ្នាំ ជាកូនប្រុសអតីតជំនួយការមន្រ្តីរាជកាធំប្រចាំក្រុងបាងកក។
គូស្នេហ៍តារាស្រីរូបនេះ រៀនចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសកលវិទ្យាល័យជូឡាឡុងកន បន្ទាប់មករូបគេបានទៅបន្តការសិក្សារនៅ SF State University, Political Science សហរដ្ឋអាមេរិកទៀត រហូតរៀនចប់ត្រឡប់មកជួយគ្រួសារវិញ។
យ៉ាងណាមិញ បន្ទាប់ពីការសុំរៀបការហើយនោះ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាស្រី Matt និង លោក Fam Pimadejf វ័យ ៣៤ ឆ្នាំ បានដឹកដៃគ្នារៀបការតាមប្រពៃណី និង ចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយ ជាមួយនឹងការអបអរសាទរយ៉ាងច្រើនពីសំណាក់មិត្តរួចអាជីព និង អ្នកគាំទ្រ។
ក្រោយរៀបការរួច ពេលនេះជីវិតគូរបស់តារាស្រី Matt និង ស្វាមី កំពុងមានភាពផ្អែមយ៉ាងខ្លាំង មើលទៅពិតជាមានសុភមង្គលណាស់។ គួរឱ្យដឹងដែរថា មុនមកជួយស្នេហ៍ពិតជាអ្នកច្បាស់លាស់នេះ តារាស្រី Matt បានលិចលង់នឹងស្នេហាមិនច្បាស់លាស់ជាមួយនឹងពោះម៉ាយហាយសូរ Songkarn ដែលធ្វើឱ្យនាងរងការរិះគន់មិនស្ទើរទេ៕