ល្អមួយចប់! មនុស្សកើតឆ្នាំមមែ គឺទន់ភ្លន់ ស្រឡាញ់សេចក្តីស្ងប់ មិនលោភលន់ ហើយមិនចេះនិយាយអាក្រក់ពីគេទេ
ឆ្នាំទាំង ១២ ពិតជាសំខាន់ និង ពេញនិយមណាស់ក្នុងការទស្សទាយអត្តចរិតនិស្ស័យ និង ជតាជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងនោះ ឆ្នាំនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន គប្បីគួរឱ្យយល់ដឹងណាស់ ព្រោះដើម្បីងាយស្រួលក្នុងការស្វែងយល់ពីខ្លួនឯង ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ ដូច្នេះហើយយើងសូមលើកអត្តចរិតនិស្ស័យរបស់មនុស្សឆ្នាំមមែ មកជូនប្រិយមិត្តឱ្យដឹង។
ក្នុងនោះ ឆ្នាំមមែជាធាតុភ្លើង ពង្សទេវតាស្រី មនុស្សប្រុសស្រីដែលកើតក្នុងឆ្នាំនេះ ភាគច្រើនជាមនុស្សទន់ភ្លន់ ឆាប់ភ័យតក់ស្លុត និង មានភាពទន់ជ្រាយចំពោះបរិស្ថានជុំវិញខ្លួន។ បើនិយាយពីរឿងជីវិតវិញ មនុស្សកើតឆ្នាំមមែ មិនសូវជាខ្វល់ខ្វាយពីរឿងលុយកាក់ កិត្តិយស ឬ អំណាចប៉ុន្មាននោះទេ ពួកគេតែងប្រើជីវិតបែបដែលខ្លួនឯងពេញចិត្ត ជាពិសេសគឺជីវិតដែលពេញដោយសេចក្តីស្ងប់ និង គ្មានភាពលោភលន់។
មនុស្សឆ្នាំមមែ មិនចូលចិត្តចំណាប់អារម្មណ៍ ឬ ទាមទារអ្វីពីនរណាឡើយ ហើយក៏មិនចូលចិត្តឱ្យនរណាមកទាមទារអ្វីពីខ្លួននោះដែរ ប៉ុន្តែយ៉ាងណាក៏ដោយមនុស្សឆ្នាំនេះ ក៏មានមនុស្សស្រឡាញ់ចូលចិត្តច្រើន ព្រោះជាអ្នកដែលមិនចេះនិយាយអាក្រក់ពីគេ និង មិនងាយធ្វើបាបនរណាក្នុងរូបភាពណាមួយឡើយ។ បើនិយាយពីស្នេហាវិញ មនុស្សឆ្នាំនេះភាគច្រើនចង់ឱ្យដៃគូយល់ពីខ្លួនឱ្យបានជ្រៀលជ្រៅ ចំណែកឯរឿងការងារ ពួកគេមិនចូលចិត្តធ្វើការក្រោមសម្ពាធ ឬ មានរឿងរ៉ាវទាក់ទងនឹងនយោបាយនោះទេ៕