![មិនភ្លេចគុណគ្រូ! រំលងផុត ៨ ឆ្នាំ ឈីន រតនៈ នៅតែដឹងគុណ ណុប បាយ៉ារិទ្ធ ជួយកាន់ដៃឱ្យមានថ្ងៃនេះ](https://www.popular.com.kh/wp-content/uploads/2024/06/BeBe-26-06-24-01.jpg)
មិនភ្លេចគុណគ្រូ! រំលងផុត ៨ ឆ្នាំ ឈីន រតនៈ នៅតែដឹងគុណ ណុប បាយ៉ារិទ្ធ ជួយកាន់ដៃឱ្យមានថ្ងៃនេះ
ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំមិនភ្លេចថា តារាចម្រៀង ឈីន រតនៈ គឺមានពន្លក់សិល្បៈរីកលូតលាស់មកដល់បច្ចុប្បន្ន តាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធីដ៏ធំ The Voice Cambodia រដូវកាលទី ២ ដែលកាលនោះ ណុប បាយ៉ារិទ្ធ គឺជាគ្រូបង្វឹករបស់នាងផ្ទាល់។
ចាប់តាំងពីនៅជាបេក្ខជនប្រឡង រហូតបានក្លាយជាតារាចម្រៀងល្បីឈ្មោះដូចសព្វថ្ងៃ ឈីន រតនៈ តែងរំឭកដឹងគុណចំពោះលោកគ្រូជាទីគោរពស្រឡាញ់ គឺតារាចម្រៀង ណុប បាយ៉ារិទ្ធ ដែលកន្លងមក លោកតែងជួយជ្រោមជ្រែង កាន់ដៃ តម្រែតម្រង់ផ្លូវ និងបណ្ដុះបណ្ដាលនាង ឱ្យក្លាយជាសិល្បករមានឈ្មោះបទសំឡេងមួយរូបក្នុងវិស័យសិល្បៈ។
រំលងផុត ៨ ឆ្នាំ ទំនាក់ទំនងគ្រូ-សិស្សរវាង ឈីន រតនៈ និង លោក ណុប បាយ៉ារិទ្ធ កាន់តែល្អូកល្អិននឹងគ្នាប្រៀបដូចជាបងប្អូន ចំណែកស្រីស្រស់ ឈីន រតនៈ ទោះបីជាពេលនេះ ទទួលបានប្រជាប្រិយភាពច្រើនពីទស្សនិកជន ក៏មិនភ្លេចគុណអប់រំទូន្មានណែនាំរបស់លោកគ្រូរូបនេះឡើយ ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយ កាន់តែសរសើរចំពោះនាង។
ជាក់ស្ដែងថ្មីៗនេះ ឈីន រតនៈ បានពោលពាក្យអរគុណទៅកាន់លោក ណុប បាយ៉ារិទ្ធ ជាថ្មីថា ៖ «អរគុណលោកគ្រូដែលតែងតែផ្តល់កម្លាំងចិត្ត និង ដំបូន្មានល្អៗ ស្រលាញ់ដូចកូន រយៈពេល 8 ឆ្នាំដែលក្លាយជាសិស្សលោកគ្រូ សិស្សពិតជាទទួលបានការស្រលាញ់ដ៏កក់ក្តៅ អរគុណលោកគ្រូដែលកាន់ដៃសិស្សឱ្យមានថ្ងៃនេះ»៕