(វីដេអូ) សូម្បីពិធីករ Summer ក៏ចង់ដឹង តាមជីកសួរ លីនណា ពីទំនាក់ទំនងជាមួយ សុធារិទ្ធ ទាល់តែខាងស្រីអៀនមុខក្រហម
អ្នកទស្សនាតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានដឹងហើយពីបេក្ខជនលោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា ក្រៅពីឆក់បានការចាប់អារម្មណ៍តាមដានពីថ្វីដៃប្រកួតធ្វើម្ហូបដ៏ឆ្នើមរបស់អ្នកទាំងពីរ ឃើញថាអ្នកគាំទ្រក៏ហាក់ចាប់អារម្មណ៍ខ្លាំងពីសកម្មភាពខាងក្រៅរបស់អ្នកទាំងពីរ ដែលមានភាពស្និទ្ធស្នាលខុសពីធម្មតា។
លើសពីនេះ ស្របពេលកំពុងប្រកួតកម្មវិធី MasterChef Cambodia ជាមួយគ្នានេះដែរ មួយរយៈមុន លោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា ក៏បានបើកបង្ហាញច្បាស់ៗពីទំនាក់ទំនងរបស់អ្នកទាំងពីរតាមរយៈវីដេអូមួយហៅគ្នាសង្សារពេញៗមាត់ ដែលអ្នកគាំទ្រគិតថាគឺជាស្នេហាពិតមែនទៀតផង។
ក្រោយពីមហាជនបានដឹងពីទំនាក់ទំនងរបស់បេក្ខជន MasterChef Cambodia មួយគូនេះ កាន់តែច្បាស់ អ្នកទាំងពីរកាន់តែបង្ហាញភាពផ្អែមល្ហែម ក៏ដូចជាសកម្មភាពយកចិត្តទុកដាក់លើគ្នាប្លែកពីអ្នកផ្សេងក្នុងចំណោមបេក្ខជនប្រកួតក្នុងកម្មវិធីនេះ។
យ៉ាងណាមិញ ឃើញថាមិនត្រឹមតែមហាជនអ្នកគាំទ្រទេ ដែលចង់ដឹង និង ចាប់អារម្មណ៍ពីទំនាក់ទំនងរវាងបេក្ខជនមួយគូនេះ ថ្មីៗនេះ ក៏បានឃើញពិធីករល្បីឈ្មោះលោក Summer ក៏តាមជីកសួរលេងសើចជាមួយ លីនណា ជុំវិញរឿងទំនាក់ទំនងរវាងនាង និង លោក សុធារិទ្ធ ដែលពេលនោះ លីនណា ហាក់អៀនខ្លាំង និយាយបន្លប់ៗ តែក៏បង្ហាញឱ្យឃើញថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសស្និទ្ធស្នាលខុសពីបេក្ខជនដទៃ ដែលនាងថាពេលប្រកួតអាចឈ្លោះជាមួយអ្នកផ្សេងៗបាន គឺលើកលែងតែ សុធារិទ្ធ ទៀតផង៕