ឆ្នាំទាំង ៣ គូនេះ បើបានចាប់ដៃគ្នារៀបការ ដឹងតែចម្រុងចម្រើន នាំលាភនាំយសមិនស្គាល់ក្រខ្សត់
ទាំង ១២ តែងតែត្រូវរ៉ូវគ្នាបានដោយសារតែធាតុពង្ស គួបផ្សំជាមួយនឹងអត្តចរិតខាងក្រៅ ក្នុងនោះដែរ មានឆ្នាំទាំង ៣ គូនេះ ដែលអាចនិយាយបានថាបើចាប់ដៃគ្នាហើយ នឹងបានល្អូកល្អិន ព្រមទាំងចម្រុងចម្រើនគ្នាទៅខាងល្អជានិច្ច៖
១. ឆ្នាំមមី និង មមែ
មនុស្សដែលមានឆ្នាំទាំងពីរនេះ សុទ្ធតែជាមនុស្សស្លូតដូចគ្នា ដូច្នេះហើយពួកគេតែងយល់ចិត្តគ្នាបានយ៉ាងល្អ លើសពីនេះទៅទៀត បើសិនជាបានកាន់ដៃគ្នាជាគូព្រេង នោះនឹងកាន់តែល្អទៅទៀត ព្រោះគូនេះនឹងនាំគ្នាគិតអ្វីដែលថ្មីប្លែក នាំគ្នាបង្កើតអ្វីថ្មីៗ ព្រមទាំងសាងជំនឿទុកចិត្តឱ្យគ្នាទៅវិញទៅមក ដែលនាំជាផ្លូវឆ្ពោះទៅរកសេចក្តីសម្រេចនូវគ្រប់រឿងរ៉ាវដែលចង់ធ្វើ។
២. ឆ្នាំឆ្លូវ និង ឆ្នាំរកា
មនុស្សដែលមានឆ្នាំទាំងពីរនេះ បើសិនជានៅជាមួយគ្នា ដំបូងៗអាចនឹងពិបាកយល់ចិត្តគ្នាបន្តិច ប៉ុន្តែយូរៗទៅសម្ព័នភាពនឹងកាន់តែស្អិតរមួត និង មានការត្រូវរ៉ូវគ្នាបានល្អណាស់។ មនុស្សឆ្នាំទាំងពីរនេះ ត្រូវរៀនយល់ពីគ្នាទៅវិញទៅផង រៀនបើកចិត្តទទួលគំនិតរវាងគ្នា និង ត្រូវចេះថែរក្សាទំនាក់ទំនងឱ្យបានល្អ នោះស្នេហានឹងកាន់តែល្អូកល្អឺនទៅមុខយូរយារ មិនងាយមានអ្វីមកបំបែកបានឡើយ។
៣. ឆ្នាំម្សាញ់ និង ឆ្នាំជូត
មនុស្សឆ្នាំម្សាញ់ជាមនុស្សប្រយ័ត្នប្រយែង និង ចូលចិត្តសេរីភាព ក្រៅពីនេះទៅទៀតក៏មានភាពជាខ្លួនឯងខ្ពស់ និងមានការតាំងចិត្តមុតមាំក្នុងការធ្វើការ ដូច្នេះហើយមនុស្សឆ្នាំនេះតែងតែប្រសព្វភាពជោគជ័យជានិច្ច ចំណែកមនុស្សឆ្នាំជូតក៏ជាមនុស្សឧស្សាហ៍ ឆ្លាត និង មានគំនិតច្នៃប្រឌិតខ្ពស់ ដូចនេះហើយ បើមនុស្សឆ្នាំម្សាញ់ និង មនុស្សឆ្នាំជូតមកចាប់ដៃគ្នា នោះច្បាស់ណាស់ពួកគេនឹងនាំគ្នាចម្រុងចម្រើនជាក់ជាមិនខាន៕