(វីដេអូ) ប្រឡងជាប់និទ្ទេស C ភ្លាម Jasmine និង MPJ មានលាភធំ ទទួលបានកាដូ 14 pro max ភ្លែត
កាលពីថ្ងៃទី ០៥ និង ទី ០៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅទូទាំងរាជធានី-ខេត្ត នៅកម្ពុជា បានបញ្ចប់ទៅដោយរលូន។
យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ដែលត្រូវជាថ្ងៃប្រកាសលទ្ធផលប្រឡង Content Creator វ័យក្មេង ២ រូប ដែលជាបងប្អូននឹងគ្នានៅក្នុងក្រុម Veesa គឺកញ្ញា ហង្ស ចាស្មីន និង កញ្ញា ហង្ស មុន្នី បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយពួកគេដឹងថាខ្លួនទទួលបាននិទ្ទេសយ៉ាងល្អ គឺនិទ្ទេស C ក្នុងលទ្ធផលបាក់ឌុបឆ្នាំនេះ។
ដោយឡែក ម្ចាស់ផលិតផល Skin7 ក្នុងប្រទេស ដែលមហាជនភាគច្រើនស្គាល់ថា ពូនិត និង អុីកា គ្រាន់តែទទួលដំណឹងថា Jasmine និង MPJ ជាប់បាក់ឌុប និង ទទួលបាននិទ្ទេសល្អភ្លាម អ្នកទាំងពីរស្រាប់តែទិញទូរស័ព្ទម៉ាក់ថ្មី ម៉ាក iPhone 14 pro max ដើម្បីជាកាដូលើកទឹកចិត្តដល់អ្នកទាំងពីរភ្លែតតែម្ដង៕