ងាយៗ! អ្នកគ្រូ ណាលី ប្រាប់ច្បាស់ៗពីវិធីកាត់ឆុង នៅក្នុងខែតុលា ដោយប្រើរបស់ ២ មុខនេះ
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ តាមរយៈផេកហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីចំណេះដឹងហុងស៊ុយ អំពីវិធីកាត់ឆុង នៅក្នុងខែតុលានេះ ដែលជាខែច គេចាប់រាប់ពីថ្ងៃទី ០៧ ខែតុលា រហូតដល់ថ្ងៃទី ០៥ ខែវិច្ឆិកា។
អ្នកគ្រូណាលី បានបញ្ជាក់ឱ្យដឹងថា វិធីកាត់ឆុងនៅក្នុងខែច ដែលរាប់គិតចាប់ពី ថ្ងៃទី ៧ តុលា ដល់ថ្ងៃទី ៥ វិច្ឆិកា គឺយើងអាចប្រើបន្តោងរូបរកា ឬ ស្ទីកគ័រកាត់ឆុងរូបរកា។ ក្នុងនោះ ចំពោះម៉ោងដែលអាចប្រើបាន គឺម៉ោង ១៧:៤០ ដល់ម៉ោង ១៨:៥៩ ល្ងាច៕