ក្រោយរង់ចាំយ៉ាងយូរ ពេលនេះ អេដដា សម្រាលកូនហើយ ឯឈ្មោះកូនពីរោះគួរឱ្យចូលចិត្ត
ក្រោយពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ចាំឃើញមុខទាយាទស្នងត្រកូលដំបូងនោះ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង Original Song អេដដា ក៏បានឱ្យដឹងថា អ្នកនាង កំពុងតែរង់ចាំសម្រាលហើយ។
យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ អ្នកម៉ាក់ថ្មីថ្មោងខាងលើ គឺបានសម្រាលកូនដំបូងរបស់ខ្លួនហើយ ដោយបានបង្ហោះរូបភាពជាលើកដំបូងរបស់ខ្លួន និង កូនជាទីស្រឡាញ់ ក្រោយពីប្រកាសសម្រាលកាលពីប៉ុន្មានថ្ងៃមកនោះ។
ទាយាទដំបូងជាចំណងដៃរបស់អ្នកនាង អេដដា និង ស្វាមី មានឈ្មោះថា Atlas Netra និង មានមុខមាត់គួរឱ្យក្នាញ់ណាស់។ ក្រោយបង្ហាញមុខកូននេះដែរ អេដដា បានទទួលការសាទរពីសំណាក់អ្នកគាំទ្រ និង មិត្តសិល្បៈយ៉ាងច្រើនផងដែរ៕