ធ្លាប់តែហាយសូរ! អ្នកលក់អនឡាញថៃម្នាក់ ធ្លាក់ខ្លួនជាប់គុកគ្មានញាតិសន្តានទៅមើល សូម្បីបាយក៏គ្មានលុយទិញហូប
កាលពីពេលថ្មីៗនេះ តារាហ្វេសប៊ុក និង អ្នករកស៊ីអនឡាញថៃ ដ៏ល្បីឈ្មោះ Nara Aniwat ត្រូវបានប៉ូលិសចាប់ឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីមានជនរងគ្រោះជាច្រើនប្តឹងពីបទឆបោករកស៊ីមិនសុចរិតតាមរយៈបណ្ដាញសង្គម ដោយឃោសនាផ្សងសំណាងមិនដូចការពិត នាំឱ្យមានអ្នកខាតបង់លុយអតិថិជនអស់ ២០០ លានបាតដែលស្មើប្រមាណជាង ៥៦ លានដុល្លារអាមេរិក។
ទន្ទឹមនឹងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះនេះ ប៉ូលិលថៃក៏មិនបង្អង់យូរចុះស៊ើបអង្កេត និង ឃាត់ខ្លួនភ្លាម ដោយពេលនេះ Nara គឺស្ថិតក្នុងការឃុំឃាំង។ យ៉ាងណាមិញ ខណៈនៅគុកនេះគេឃើញថា Nara ពុំមានញាតិមិត្តទៅសួរសុខទុក្ខឡើយ។
នេះបើតាមការទម្លាយពី Anna ដែលជាអ្នកធ្លាប់ស្គាល់គ្នាជាមួយនឹង Nara បានឱ្យដឹងថា ៖ «នៅក្នុងគុក Nara វេទនាណាស់ សូម្បីតែសាប៊ូដុសខ្លួន សាប៊ូកក់សក់ និង លុយទិញបាយហូបក៏គ្មានដែរ។ អ្វីដែលសំខាន់មិត្តភក្តិដែលធ្លាប់ស្គាល់គ្មាននរណាទៅសួរនាំនោះទេ សព្វថ្ងៃគឺមានមិត្ត ២ នាក់ប៉ុណ្ណោះដែលទៅមើល»៕