ថ្មីប្លែក! ហាងជប៉ុនមួយ ដាក់លក់ឈុតខោអាវដូចឈុតស្បង់ព្រះសង្ឃ និង យាយជី កំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង
ហាងលក់ទំនិញមួយរបស់ជប៉ុនឈ្មោះ Muji ដែលល្បីលក់ផលិតផលចម្រុះរាប់ចាប់ពីគ្រឿងសង្ហារិមរហូតដល់សម្លៀកបំពាក់ ឥលូវនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយហាងល្បីមួយនេះបញ្ចេញសម្លៀកបំពាក់ប្រភេទថ្មីរបស់ខ្លួនដែលច្នៃចេញមកដូចទៅនឹងស្បង់ព្រះសង្ឃ និង យាយជី។
រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នេះដែរត្រូវបានចែករំលែកដោយអ្នកលេងបណ្ដាញសង្គមចិន (Xiaohongshu) ម្នាក់ ដោយរូបគេបានធ្វើការបង្ហោះរូបភាពមួយចំនួននៃឈុតសម្លៀកបំពាក់ថ្មីដ៏គួរឱ្យចាប់អារម្មណ៍នេះ។ អ្នកលេងបណ្ដាញសង្គមរូបនោះថែមទាំងបានស្លៀកលឈុតទាំងនោះថែមទៀត ដែលមើលទៅពិតជាដូចនឹងឈុតព្រះសង្ឃ និង យាយជីខ្លាំងមែនទែន។
មិនត្រឹមមានតែឈុតប៉ុណ្ណោះទេ ខាងហាងថែមទាំងដាក់លក់បន្ថែមនៅស្បែកជើងពណ៌ស និង ខ្មៅ ដែលគ្រប់គ្នាធ្លាប់បានឃើញព្រះសង្ឃសៅលិញតែងតែពាក់នោះទៀតផង៕
ប្រភព៖ 8days