ប្រទេសអ្នកមាន! នៅអាមេរិកសូម្បីក្រចកជើងមាន់ក៏ដាក់លក់ ១ ប្រអប់ជិត ៤ ដុល្លារ បង្កការហួសចិត្តខ្លាំងពីមហាជន
ពិតជារឿងដែលគួរឱ្យចាប់អារម្មណ៍ផង និង ហួសចិត្តផងសម្រាប់មហាជននៅតាមបណ្តាញសង្គម ក្រោយពីបានឃើញផ្សារមួយនៅសហរដ្ឋអាមេរិក ដែលបានដាក់លក់ក្រចកជើងមាន់សម្រាប់បរិភោគ ដែលមានតម្លៃរហូតដល់ទៅជិត ៤ ដុល្លារក្នុងមួយប្រអប់។
តាមធម្មតា ក្រចកជើងមាន់មិនមានអ្នកទទួលទាននោះទេ ពោលគឺត្រូវកាត់បោះចោលជានិច្ច ព្រោះតែភាគច្រើនគេយល់ឃើញថាវាជាអវយវដែលស្មោគគ្រោក ប៉ុន្តែថ្មីៗនេះ មានរឿងរ៉ាវមួយបានធ្វើឱ្យមហាជនមានការហួសចិត្ត ព្រោះគេឃើញក្រចកជើងមាន់នេះ ត្រូវបានដាក់លក់សម្រាប់ឱ្យបរិភោគនៅក្នុងផ្សារទំនើបមួយកន្លែងនាទីក្រុង New York សហរដ្ឋអាមេរិក ដែលមានតម្លៃរហូតដល់ ៣.៦០ ដុល្លារឯណោះក្នុងមួយប្រអប់។
មហាជនពិតជាហួសចិត្តលាយឡំនឹងការអស់សំណើចណាស់ ព្រោះមិននឹកស្មានថាក្រចកជើងមាន់ដែលធ្លាប់តែកាត់បោះចោលត្រូវគេយកមកលក់សម្រាប់បរិភោគ ហើយមានតម្លៃថ្លៃដល់ថ្នាក់នេះឡើយ។ ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួននៅតែឆ្ងល់មិនអស់ចិត្តដូចគ្នាថា តើក្រចកជើងមាន់នេះគេយកមកធ្វើម្ហូបអ្វី៕
ប្រភព៖ Kapook