(វីដេអូ) អីយ៉ា! បើកទំព័រឆ្នាំថ្មី នភាល័យ និង ជីជី ស្និទ្ធស្នាលគ្នាខ្លាំង ហាក់ដូចជាលើសពីមិត្តភក្តិ
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាប្រុស គឿន នភាល័យ និង ពិធីការិនី ជីជី ហាក់កំពុងផ្ទុះការចាប់អារម្មណ៍អ្នកទាំង ២ យ៉ាងខ្លាំង ក្រោយមួយរយៈក្រោយនេះ មើលទៅទំនាក់ទំនងរវាងតារាប្រុសស្រីគូនេះ ហាក់ស្និទ្ធស្នាលខ្លាំងលើសពីមិត្តភក្តិ។
ក្នុងនោះ មិនថាតែគណនីហ្វេសប៊ុក ឬ Tik Tok នោះទេ អ្នកគាំទ្ររមែងឃើញ លោក គឿន នភាល័យ និង កញ្ញា ជីជី បង្ហោះរូបភាព និង វីដេអូផ្អែមល្ហែមនឹងគ្នាយ៉ាងខ្លាំង។
លើសពីនោះ រាល់ការបង្ហោះសារពីមួយថ្ងៃទៅមួយថ្ងៃ គឿន នភាល័យ និង ជីជី បានសរសេរពាក្យពេចន៍បង្កប់ន័យស្នេហ៍ និង mention ឈ្មោះគ្នាថែមទៀតផង៕