មេម៉ាយមានហុងស៊ុយ! សូម្បីតារាកូនកាត់ជប៉ុន Luke ក៏សារភាពត្រង់ៗពីចរិត Patt ថាគួរឱ្យស្រឡាញ់ខ្លាំង
តារាសម្តែងស្រី ក៏ដូចជាពិធីការិនីថៃ Pat Napapa ទោះមានកូនហើយក្ដី តែតារាស្រីកំពូលវោហាររូបនេះនៅតែទទួលបានការគាំទ្រ និង ស្រឡាញ់ពីសំណាក់មហាជនអ៊ីចឹង តាមរយៈសមត្ថភាព និង ភាពក្រមិចក្រមើមរបស់នាង។
តួយ៉ាង សូម្បីតែតារាប្រុសកូនកាត់ជប៉ុន Luke Ishikawa ក៏សារភាពត្រង់ៗទៅកាន់តារាស្រី Pat Napapa ដោយមិនលាក់លៀម ដែលមហាជនជឿថា ប្រសិនបើ Pat Napapa បានស្តាប់ច្បាស់ជារំភើប និង ញញឹមបិទមាត់មិនជិតជាក់ជាពុំខាន។
ក្នុងនោះ Luke Ishikawa បានទម្លាយនៅក្នុងកម្មវិធីមួយថា ៖ «Pat Napapa ជាតារាស្រីដំបូងដែល Luke ឃើញក្នុងទូរទស្សន៍ហើយសួរគេថា មនុស្សស្រីម្នាក់នឹងជាអ្នកណាគេ ម្នាក់នឹងស្អាត និយាយកំប្លែងធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយជានិច្ច Luke ចូលចិត្ត»៕