ទិដ្ឋភាពច្រកទី ១ នៃផ្លូវល្បឿនលឿន កកកុញដោយរថយន្ត ក្រោយបើកឱ្យប្រើប្រាស់ឥតគិតថ្លៃចាប់ពីព្រឹកនេះទៅ
មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ នោព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ បានបង្ហាញនូវទិដ្ឋភាពនៃច្រកទី ១ រាជធានីភ្នំពេញ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយត្រូវបានបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីព្រឹកនេះ។
សូមបញ្ជាក់ជូនថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្រេចបើកឱ្យដំណើរការសាកល្បង ប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ ដោយគិតចាប់ពីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
គួរឱ្យដឹងផងដែរថា ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖