(វីដេអូ) កាន់តែច្បាស់ៗហើយ! សំ សុធារិទ្ធ ទៅញុំាបាយជុំគ្រួសារ អ្នកគាំទ្រចាប់អារម្មណ៍ឃើញមាន លីនណា ទៅដែរ
ពីមួយថ្ងៃទៅមួយថ្ងៃ គូរបស់បេក្ខជន MasterChef Cambodia រដូវកាលទី ៣ លោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា ត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកមើលមិនខុសពីគូរបស់កញ្ញា ឆៃ តារាម៉ាលីន និង លោក ចៅ ដាឡែត ឡើយ។
ក្នុងនោះ មួយរយៈចុងក្រោយនេះ អ្នកគាំទ្ររមែងឃើញលោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា បានរួមការងារនឹងគ្នាក្រៅចង្ក្រានបាយ MasterChef និង ទៅណាមកណាជាគូកាន់តែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួន។
ម្យ៉ាងវិញទៀត កាលពីពេលថ្មីៗនេះ អ្នកគាំទ្របានឃើញរូបភាពចំនួន ២ សន្លឹក ចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុករវាងលោក សំ សុធារិទ្ធ និង កញ្ញា ប៊ុន លីនណា ទៅញុំាអាហារជួបក្រុមគ្រួសារនៅផ្ទះ ប៉ុន្តែមិនច្បាស់រហូតអ្នកគាំទ្របានសួរថា «តើជាគ្រួសាររបស់លោក សុធារិទ្ធ ឬ កញ្ញា លីនណា?»។
ក្រោយមន្ទិលសង្ស័យអស់មួយរយៈធំហើយនោះ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ លោក សំ សុធារិទ្ធ បានបង្ហោះវីដេអូថ្មីរបស់លោកលើផេកហ្វេសប៊ុកផ្លូវការធ្វើឱ្យប្រិយមិត្តដឹងហើយថា រូបភាព ២ សន្លឹកថតជួបជុំញុំាអាហារជាមួយចាស់ទុំបងប្អូនថ្ងៃមុននោះ គឺជាក្រុមគ្រួសាររបស់ លោក សំ សុធារិទ្ធ នោះឯង។
ក្នុងវីដេអូញុំាអាហារជួបជុំក្រុមគ្រួសារ លោក សំ សុធារិទ្ធ បានរៀបរាប់ពីដំណើរជីវិតកាលពីនៅក្មេងៗរស់នៅយ៉ាងណាជាមួយអ៊ំស្រី ប៉ុន្តែអ្នកគាំទ្របានទស្សនាបែរជាចាប់អារម្មណ៍នឹងកញ្ញា ប៊ុន លីនណា មានវត្តមានក្នុងតុអាហារជួបជុំក្រុមគ្រួសាររបស់លោក សំ សុធារិទ្ធ។ ក្នុងនោះ អ្នកគាំទ្របានចូលទៅបញ្ចេញមតិបែបចំអន់លេងសើចថា ៖ «មិនមែនទៅលេងអ៊ំទេ! តែនាំខាងស្រីទៅជួបអ៊ំខាងប្រុស»៕
សូមទស្សនា វីដេអូខាងក្រោម៖