ស្រឡាញ់គ្នា ៤ ឆ្នាំ Cheer និង គូស្នេហ៍ត្រូវគេសង្ស័យថាបែកគ្នាស្ងាត់ៗ
៤ ឆ្នាំហើយដែលតារាស្រី Cheer និង គូស្នេហ៍ហាយសូរឈ្មោះ Big បានភ្ជាប់ចំណងស្នេហ៍ជាមួយគ្នា ដែលមិនត្រឹមតែមានការគាំទ្រពីគ្រួសារទាំងសងខាងនោះទេ តែសម្រាប់មហាជនអ្នកគាំទ្រវិញក៏ពេញចិត្តនឹងគូអ្នកទាំងពីរដែរ ថែមទាំងទទូចចង់ឱ្យមានថ្ងៃពិសេសឆាប់ៗជាមួយគ្នាទៀតផង។
យ៉ាងណាមិញ ទន្ទឹមនឹងមហាជនទទូចចង់ឃើញថ្ងៃពិសេស ស្រាប់តែថ្មីៗនេះ អ្នកគាំទ្របែរជានាំគ្នាសង្ស័យថា តារាស្រី Cheer និង គូស្នេហ៍បែកបាក់គ្នាស្ងាត់ៗ បន្ទាប់ពីបានឃើញផេកល្បីមួយបានបង្ហោះសារដ៏គួរឱ្យសង្ស័យថា ៖ «គូស្នេហ៍ស្រីស្រស់ចរិតមាំមួយគូនេះ បាន Unfollow គ្នាហើយ បែកគ្នាស្ងាត់ៗហើយទេដឹង»។
ទន្ទឹមនឹងផេកល្បីបានបង្ហោះសារដ៏គួរឱ្យសង្ស័យនេះដែរ គេក៏សង្កេតឃើញទៀតថា មួយរយៈនេះគូស្នេហ៍មួយគូនេះមិនសូវបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នានោះទេ សូម្បីតែថ្ងៃគម្រប់ខួបស្នេហ៍កាលពីពេលកន្លងទៅក៏មិនមានសកម្មភាពស្នេហ៍អ្វីប្លែកៗដូចកាលដំបូងដែរ។
ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះនៅមិនទាន់ជ្រាបច្បាស់ឡើយ តែមានអ្នកគាំទ្រម្នាក់ៗបានបង្ហើបការពិតខ្លះៗថា ការពិតទៅចាប់តាំងពីថ្ងៃសាងស្នេហ៍ផ្អែមល្ហែមមក គូស្នេហ៍មួយគូនេះមិនដែលបាន Follow គ្នាឡើយ៕