រឿងថ្មី! Miss Planet អង់គ្លេស ក្ដៅឆេវទរអ្នកលេងហ្វេសប៊ុកថៃខ្លះមើលងាយម្ហូបអាហារខ្មែរ ដែលនាងយកញ៉ាំពេលមកដល់កម្ពុជា
ថ្មីៗនេះ បេក្ខភាពបវកញ្ញាដែលមកប្រកួតកម្មវីធី Miss Planet International 2024 ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាបណ្តើរៗហើយ ហើយម្នាក់ៗពោរពេញទៅដោយទឹកមុខរីករាយ និង ត្រៀមខ្លួនជាស្រេចដើម្បីនឹងបញ្ចេញសមត្ថភាពប្រជែងយកឈ្នះមកុដ។
ងាកទៅមើលបេក្ខភាពតំណាងឱ្យប្រទេសអង់គ្លេស បន្ទាប់ពីបានមកដល់កម្ពុជានាងហាក់បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបវរកញ្ញារូបនេះបានតមាត់ៗផាំងទៅនឹងអ្នកលេងហ្វេសប៊ុកជនជាតិថៃមួយចំនួន ដែលបានមើលងាយម្ហូបខ្មែរ។ ជាការពិត ដើមហេតុដែលធ្វើឱ្យ Miss Planet United Kingdom តពាក្យសម្តីទៅអ្នកលេងហ្វេសប៊ុកជនជាតិថៃមួយក្តាប់តូចនោះ គឺក្រោយពីបវរកញ្ញារូបនេះបានផុសរូបអាហារដំបូងដែលនាងបានយកញ៉ាំពេលមកដល់នៅកម្ពុជា ហើយពួកគេមួយចំនួននោះក៏បានចូលមកខមមិនពាក្យមើលងាយ ធ្វើនាងទប់ចិត្តមិនបានឈានដល់ការតបទៅវិញមិនសំចៃមាត់។
នាងបានតបទៅថា ម្ហូបទាំងនេះគឺជាម្ហូបដែលនាងជ្រើសរើសញ៉ាំដោយខ្លួនឯង វាពិតជាឆ្ងាញ់ ហើយនាងក៏ចូលចិត្ត នាងមិនបានមើលថាវាជាម្ហូបសមរម្យ ឬ មិនសមរម្យសម្រាប់បវកញ្ញាយ៉ាងណាឡើយ។ ម្យ៉ាងទៀត ខណៈនាងមកដល់ក៏វាយប់ណាស់ទៅហើយ គ្មានហាងអាហារធំៗឯណាគេបើកថ្មើរនេះនោះទេ នាងសុំកុំឱ្យមានការមើលងាយមកកាន់ប្រទេសកម្ពុជាតទៅទៀត។
ជាមួយគ្នានោះ Miss Planet United Kingdom បានឱ្យដឹងបន្តទៀតថា នាងមិនចូលចិត្តការស្អប់ខ្ពើមជិះជាន់ឡើយ ហើយបើនេះគឺជាចរិតរបស់ជនជាតិថៃមានមកកាន់អ្នកជិតខាងរបស់ខ្លួន នាងសុខចិត្តនៅកម្ពុជារហូតល្អជាង៕