រំជួលចិត្ត ! ទូតជប៉ុន និង ភរិយា ស្លៀកពាក់បែបខ្មែរ រៀបរាប់ពីបុណ្យចូលឆ្នាំខ្មែរ
ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសាអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចេញវីដេអូខ្លីមួយជាមួយនឹងភរិយាបណ្ដូលចិត្តរបស់លោក ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ បានរៀបរាប់អំពីប្រពៃណីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ និយាយជាភាសាខ្មែរលោកបានប្រាប់ថា បានចូលរួមក្នុងកម្មវិធីសង្ក្រាន្តនៅ CJCC ហើយលោកបានឃើញបងប្អូនខ្មែរលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ ។ ពិសេសនោះ ឯកឧត្ដម បានចាប់អារម្មណ៍ជាខ្លាំងទៅលើរបាំត្រុដ ដែលជារបាំប្រជាប្រិយមួយខ្មែរតែងរាំលេងក្នុងពិធីបុណ្យចូលឆ្នាំបណ្ដេញនូវរាល់ឧបទ្រពចង្រៃនៅឆ្នាំចាស់ ហើយជួបតែសេចក្ដីសុខនៅក្នុងឆ្នាំថ្មី ។
ជាចុងក្រោយឯកអគ្គរាជទូតជប៉ុនបានជូនពរឱ្យបងប្អូនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះជួបតែសេចក្ដីសុខ សុភមង្គល ធ្វើដំណើរទៅទីជិត ឬ ឆ្ងាយប្រកបដោយសុខសុវត្ថិភាព ៕
សូមទស្សនាវីដេអូ ៖