ហត់ ! មិនបាន ២៤ ម៉ោងផង របាំងថ្មលើស្ពានជ្រោយចង្វារទី ១ មានអ្នកជិះបុកខ្ទេចម៉ត់
គិតចាប់តាំងពីបើកឱ្យឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ឡើងវិញ ចាប់ពីខែមីនា មកដល់ពេលនេះ នៅតែមានអ្នកជិះមិនគោរពគន្លងនៅឡើយទេ រហូតដល់ក្រុមអ្នកជំនាញទាំងខ្មែរ និង ជប៉ុន ធ្វើការកែកុនជាបន្តបន្ទាប់ ។
អ្នកជំនាញធ្លាប់បានដាំបង្គោលជ័រខណ្ឌចែកគន្លងម៉ូតូ និង រថយន្តតែមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបង្គោលទាំងនោះ ត្រូវបានប្រជាពលរដ្ឋខ្លះជិះបំបុករាបដល់ដី ។ លុះក្រោយមកអ្នកជំនាញបានធ្វើរបាំងខណ្ឌចែកជាថ្ម និង មានលាបពណ៌សម្គាល់ ព្រមទាំងមានដាក់ក្បាលបង្គោលមួយ តែគួរឱ្យសោកស្ដាយគេទើបតែដាក់បង្គោលនេះនៅល្ងាចថ្ងៃទី ០៩ ឧសភា ឥឡូវវាត្រូវបានគេជិះបំបុកខ្ទេចនៅថ្ងៃទី ១០ ឧសភា វេលាម៉ោងថ្ងៃត្រង់ ។ នេះបើតាមគណនីហ្វេសប៊ុកបុរសម្នាក់ឈ្មោះ Mighthy Might បានថតបង្ហោះ ៕
អត្ថបទ ៖ រាជ
រពភាព ៖ Mighthy Might