ឱកាសមាស ! ក្រសួងអប់រំ ជ្រើសរើសយុវជន ២៩ នាក់ ទៅកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍
ការធ្វើតេស្ដជ្រើសរើសយុវជន ២៨ រូប និងអ្នកដឹកនាំ ០១ រូប ទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី ៤៦ ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និង កីឡា ។
កម្មវិធីនេះប្រារព្ធឡើងរៀងរាល់ឆ្នាំក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ាន និង ជប៉ុន តាំងពីឆ្នាំ ១៩៧៤ ក្នុងគោលបំណងជំរុញចំណងសាមគ្គីភាព មិត្តភាព និង ឈ្វេងយល់ពីគ្នាទៅវិញទៅមកក្នុងស្រទាប់យុវជននៃបណ្ដាប្រទេសអាស៊ាន ។ ដោយឡែកប្រទេសកម្ពុជាយើងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ចាប់ពីឆ្នាំ ១៩៩៧ ហើយបានអនុញ្ញាតឱ្យចូលជាសមាជិកពេញសិទ្ធចាប់តាំងពីឆ្នាំ ២០០០ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន ។
ក្នុងឆ្នាំ ២០១៩ នេះយុវជនកម្ពុជាចំនួន ២៨ រូប និង អ្នកដឹកនាំ ០១ រូប នឹងទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៦ ដែលនឹងប្រារព្ធពិធីជួបជុំគ្នានៅប្រទេសជប៉ុន ហើយបន្តដំណើរទៅកាន់ប្រទេសវៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ ២៤ តុលា ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ៕
សូមអានអំពីលក្ខខណ្ឌដូចខាងក្រោម ៖
អត្ថបទ ៖ រាជ