ដឹងមូលហេតុ ដាច់ភ្លើងមួយវឹប ស្របពេលរន្ទះឮសូតែផាំង ផ្អើលមួយភ្នំពេញមុននេះ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤:១០នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ រាជធានីភ្នំពេញ និង ខេត្តមួយចំនួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ EDC ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និង ភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ EDC នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។
EDC បានធ្វើការសូមអភ័យទោស ហើយសូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និង សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕
អត្ថបទ ៖ រាជ