ស្លុតចិត្តឮដំណឹងម្ដាយស្លាប់ កូនប្រុស ជិះម៉ូតូទៅបួសមុខភ្លើង ត្រូវរថយន្តបុកក្ស័យជីវិត
ជារឿងគួរឱ្យស្លុតចិត្តបំផុត គ្រូសារមួយត្រូវជួបទុក្ខជាន់ទុក្ខផ្ទួនៗគ្នា ។ ម្ដាយខ្យល់គរផុតដង្ហើមស្លាប់ កូនប្រុសខ្លោចចិត្តអាណិតម្ដាយ មានបំណងជិះម៉ូតូទៅបួសមុខភ្លើង លាម្ដាយជាលើកចុងក្រោយ បែរជាជួបរឿងអកុសលត្រូវត្រូវយន្តមួយគ្រឿងបុកស្លាប់ទៅតាមម្ដាយដែរ ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Hok Vichitra បានបង្ហោះរឿងដ៏សោកសៅមួយនេះ ។
ក្រោយហេតុការណ៏ស្ទើរមុនគួរឱ្យជឿនេះ បានបង្ហោះនៅលើបណ្ដាញសង្គម បានធ្វើឱ្យមានការចែករំលែកជាបន្តបន្ទាប់ ពោរពេញដោយក្ដីទុក្ខសោក និង អាណិតដល់គ្រួសារនោះជាខ្លាំង ៕
អត្ថបទ ៖ រាជ